នៅក្នុងពិភពនៃស្វ័យប្រវត្តិកម្ម (Automation) ការដែលឧបករណ៍អាច "មើលឃើញ" ពន្លឺជុំវិញខ្លួន គឺជាសមត្ថភាពដ៏សំខាន់។ LDR (Light Dependent Resistor) គឺជាឧបករណ៍តូចមួយដែលបំពេញតួនាទីនេះបានយ៉ាងល្អឥតខ្ចោះ។
LDR ឬហៅម្យ៉ាងទៀតថា "Photoresistor" គឺជាប្រភេទរេស៊ីស្តង់ដែលប្រែប្រួលតម្លៃអូមទៅតាមកម្រិតនៃពន្លឺដែលជះមកលើវា។ វាគឺជាគ្រឿងបរិក្ខារអេឡិចត្រូនិកដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងគម្រោងចាប់ផ្តើមរៀន Arduino ដើម្បីវាស់កម្រិតពន្លឺក្នុងបរិយាកាស។
និមិត្តសញ្ញា រេស៊ីស្តង់ពន្លឺ (LDR)
New GPS Map Navigation Smart Watch Men Women Amoled Screen 3ATM Waterproof Sport SmartWatch Compass NFC BT Call Watches Men
គោលការណ៍របស់ LDR គឺផ្អែកលើការផ្លាស់ប្តូរនៃ តម្លៃរេស៊ីស្តង់ (Resistance) រឺតម្លៃអូម ៖
ពេលពន្លឺខ្លាំង (ថ្ងៃ): សម្ភារៈពាក់កណ្តាលចម្លងខាងក្នុង LDR ស្រូបយកថាមពលពន្លឺ ធ្វើឱ្យអេឡិចត្រុងមានសេរីភាពក្នុងការហូរឆ្លងកាត់។ លទ្ធផលគឺ តម្លៃអូម ថយចុះ។
ពេលងងឹត (យប់): គ្មានពន្លឺដើម្បីជួយឱ្យអេឡិចត្រុងចល័តទេ ដូច្នេះ តម្លៃអូម កើនឡើងខ្លាំង រារាំងមិនឱ្យចរន្តហូរឆ្លងកាត់។
តាមរយៈការតភ្ជាប់វាជាមួយ Resistor មួយទៀតក្នុងសៀគ្វី Voltage Divider យើងអាចបម្លែងតម្លៃអូមនេះទៅជា "សញ្ញាវ៉ុល" (Voltage Signal) ដែល Arduino អាចអានបានតាមច្រក Analog (A0, A1, ...)។
ប្រព័ន្ធភ្លើងស្វ័យប្រវត្តិ: បើកអំពូលភ្លើងលើតុ ឬភ្លើងតាមផ្លូវដោយស្វ័យប្រវត្តិ នៅពេលព្រះអាទិត្យអស្ដង្គត។
ប្រព័ន្ធសុវត្ថិភាព: ដាស់តឿននៅពេលមានការផ្លាស់ប្តូរពន្លឺក្នុងប្រអប់ ឬបន្ទប់ដែលចាក់សោរ (បង្ហាញថាមានគេបើកទ្វារ)។
ប្រព័ន្ធតាមដានពន្លឺព្រះអាទិត្យ (Sun Tracker): ប្រើម៉ូទ័រដើម្បីបង្វិលបន្ទះសូឡា ឬកាមេរ៉ាឱ្យចំទីតាំងដែលមានពន្លឺខ្លាំងបំផុត។
ការសរសេរកូដ: ក្នុង Arduino IDE សូមប្រើពាក្យបញ្ជា analogRead() ដើម្បីអានតម្លៃពីសេនស័រ។ តម្លៃដែលបាននឹងស្ថិតនៅចន្លោះពី 0 (ងងឹតបំផុត) ទៅ 1023 (ភ្លឺបំផុត)។
ការកំណត់កម្រិត (Threshold): សំឡាញ់អាចប្រើពាក្យបញ្ជា if ដើម្បីកំណត់ថា "ប្រសិនបើតម្លៃធ្លាក់មកទាបជាង 500 ត្រូវបញ្ជាឱ្យបើក Relay បើកអំពូល"។
កុំភ្លេច Resistor: ក្នុងការតភ្ជាប់ជានិច្ចកាលត្រូវប្រើ Resistor (10kΩ) ភ្ជាប់ជាសៀគ្វីជាមួយវា បើមិនដូច្នោះទេ សញ្ញាដែលបានមកនឹងមិនមានស្ថិរភាពទេ។
ខ្ញុំសង្ឃឹមថាឯកសារនេះនឹងផ្តល់នូវការអប់រំ (ទ្រឺស្តី+អនុវត្ត) ដ៏ល្អសម្រាប់អ្នកសិក្សាអេឡិចត្រូនិកទាំងអស់គ្នា។
រាល់ចម្ងល់ និងមតិយោបល់របស់អ្នកទាំងអស់គ្នា អាចទាក់ទងមកខ្ញុំតាមៈ https://t.me/bet_cam_dotcom ឬ តាម comment ក្នុងបណ្ណាញសង្គម :)
រៀបរៀង និងរក្សាសិទ្ធិដោយៈ បាត់ដំបងបច្ចេកវិទ្យាវិទ្យាអេឡិចត្រូនិក
ចុះផ្សាយ: បាត់ដំបង, ២៤.០៨.២០២៦