គ្រឿងបរិក្ខាអេឡិចត្រូនិកៈ Electronic Components
ប្រភពតង់ស្យុង: Voltage Source
ថ្មពិល រឺអាគុយៈ Battery
ឌីយ៉ូតពន្លឺៈ Light Emitting Diode (LED)
រេស៊ីស្តង់ៈ Resistor
ខ្សែភ្លើងៈ Wire
បន្ទះតសៀគ្វី រឺ បន្ទះសៀគ្វីពិសោធន៍ៈ Breadboard
អាណូតៈ Anode
កាតូតៈ Cathode
វិជ្ជមាន: Positive
អវិជ្ជមានៈ Negative
ប៉ូលៈ Polarity
ទន្លាក់តង់ស្យុងទិសស្រប: Forward voltage drop
ច្បាប់អូមៈ Ohm's law
តង់ស្យុងទិសស្រប: Forward voltage
គំនូសតាង/ ប្លង់ /សេម៉ាៈ Schematic
សៀគ្វីៈ Circuit
សៀគ្វីតជាខ្នែងៈ Parallel Circuits
ប្រដាប់ភ្ជាប់ថ្មពិលៈ Battery holder
ត្រង់ស៊ីស្ទ័រៈ Transistor
រេស៊ីស្តង់ពន្លឺៈ LDR (Light Dependent Resistor) រឺ Photoresistor
ជំរាបសួរអ្នករៀនអេឡិចត្រូនិកទាំងអស់គ្នា!
សូមស្វាគមន៍មកកាន់សៀគ្វីអេឡិចត្រូនិកទីប្រាំរបស់យើង! រហូតមកដល់ពេលនេះ យើងបានរៀនពីរបៀបធ្វើឲ្យអំពូល LED ភ្លឺ គ្រប់គ្រងវាដោយប៊ូតុងចុច ហើយឥឡូវនេះ ដល់ពេលដែលយើងត្រូវបន្ថែម សំឡេង ទៅក្នុងសៀគ្វីរបស់យើងហើយ!
ថ្ងៃនេះ យើងនឹងបង្កើត ឧបករណ៍បំពងសម្លេងសាមញ្ញ (Simple Buzzer Circuit)។ គម្រោងនេះនឹងណែនាំអ្នកឲ្យស្គាល់ Buzzer ដែលជាគ្រឿងបរិក្ខាដ៏សាមញ្ញ ប៉ុន្តែមានប្រយោជន៍ខ្លាំងណាស់ សម្រាប់បង្កើតសំឡេងជូនដំណឹង ឬសំឡេងផ្សេងៗនៅក្នុងឧបករណ៍អេឡិចត្រូនិច។
អ្នកនឹងឃើញថាការធ្វើឲ្យ Buzzer មួយបញ្ចេញសម្លេង គឺងាយស្រួលជាងអ្វីដែលអ្នកគិតទៅទៀត! នេះជាមូលដ្ឋានគ្រឹះដ៏ល្អមួយដើម្បីចាប់ផ្តើមស្វែងយល់ពីពិភពនៃសំឡេងនៅក្នុងអេឡិចត្រូនិក។
តោះ! កុំបង្អង់យូរ! ចាប់ផ្តើមស្វែងយល់ និងបង្កើតទាំងអស់គ្នា!
ឧបករណ៍បំពងសម្លេងសាមញ្ញ (Simple Buzzer Circuit)
សៀគ្វីនេះនឹងណែនាំអ្នកឱ្យស្គាល់ Buzzer (ឧបករណ៍បំពងសម្លេង) ដែលជាសមាសធាតុប្រើសម្រាប់បង្កើតសម្លេង។ អ្នកនឹងរៀនពីរបៀបធ្វើឱ្យវាបញ្ចេញសម្លេងសាមញ្ញមួយ។
ស្វែងយល់ពីរបៀបភ្ជាប់ និងប្រើប្រាស់ Buzzer។
បង្កើតសៀគ្វីដែលអាចបញ្ចេញសម្លេងបាន។
យល់ដឹងពីភាពខុសគ្នារវាង Buzzer ដែលមានសម្លេងរំញ័រផ្ទាល់ខ្លួន (Active Buzzer) និងដែលត្រូវការសញ្ញាពីខាងក្រៅ (Passive Buzzer)។
មុននឹងចាប់ផ្តើម សូមប្រាកដថាអ្នកមានសម្ភារៈ និងគ្រឿងបរិក្ខាអេឡិចត្រូនិកដូចខាងក្រោមនេះ៖
Buzzer: 1 គ្រាប់ (ណែនាំឲ្យប្រើ Active Buzzer ដែលមានសម្លេងរំញ័រក្នុងខ្លួនរួចជាស្រេច ព្រោះវាងាយស្រួលភ្ជាប់)។
ចំណាំ: Active Buzzer ជាទូទៅមានជើង Positive (+) និង Negative (-) ហើយអាចបញ្ចេញសម្លេងបានភ្លាមៗនៅពេលភ្ជាប់ថាមពល។
ថ្មពិល: 9V មួយគ្រាប់។
ប្រដាប់ភ្ជាប់ថ្មពិល: 1។
បន្ទះសៀគ្វីពិសោធន៍ (Breadboard): 1។
ខ្សែភ្លើងតូចៗសម្រាប់ភ្ជាប់ (Jumper Wires): 2 ខ្សែ។
អំពូល LED មានប៉ូល (+/-)។ ជើងវែងជាងគេគឺ វិជ្ជមាន (អាណូត) (+) ហើយជើងខ្លីជាងគេគឺ អវិជ្ជមាន (កាតូត) (-)។
រេស៊ីស្តង់ (Resistor): ដូចគម្រោងមុនដែរ រេស៊ីស្តង់នេះគឺចាំបាច់ដើម្បីការពារ LED របស់អ្នកពីការឆេះខូចដោយសារចរន្តហូរចូលច្រើនពេក។
ប៊ូតុងចុច (Push Button): ប្រភេទ Momentary Push Button ប៊ូតុងប្រភេទនេះនឹងភ្ជាប់សៀគ្វីនៅពេលអ្នកចុចវា ហើយផ្តាច់វិញនៅពេលអ្នកលែងដៃ។
ថ្ម 9V ងាយស្រួលប្រើសម្រាប់គម្រោងតូចៗបែបនេះ។
Breadboard គឺជាឧបករណ៍ដ៏អស្ចារ្យសម្រាប់ភ្ជាប់សមាសធាតុដោយមិនបាច់ soldering។ រន្ធរបស់វាត្រូវបានភ្ជាប់ខាងក្នុងជាជួរៗ (ជាទូទៅជួរវែងៗសម្រាប់ វិជ្ជមាន(+) /អវិជ្ជមាន(-) និងជួរខ្លីៗសម្រាប់សមាសធាតុផ្សេងៗ)។
គំនូសតាងនៃសៀគ្វីឧបករណ៍បំពងសម្លេងសាមញ្ញ
សៀគ្វីឧបករណ៍បំពងសម្លេងសាមញ្ញ(ប្រើបន្ទះតសៀគ្វី)
សៀគ្វីឧបករណ៍បំពងសម្លេងសាមញ្ញ
សូមធ្វើតាមជំហានទាំងនេះដោយប្រុងប្រយ័ត្ន៖
ដាក់ Buzzer: ដាក់ Active Buzzer ទៅលើ Breadboard។ ជាទូទៅ Buzzer មានជើងវែងជាងគេជា Positive (+) និងជើងខ្លីជា Negative (-)។ ជួនកាលក៏មានសញ្ញា + នៅលើ Buzzer ដែរ។
ភ្ជាប់ Positive: ភ្ជាប់ខ្សែ Positive (+) របស់ថ្មពិលទៅនឹងជើង Positive (+) របស់ Buzzer ។
ភ្ជាប់ Negative: ភ្ជាប់ខ្សែ Negative (-) របស់ថ្មពិលទៅនឹងជើង Negative (-) របស់ Buzzer ។
សាកល្បង: Buzzer គួរតែបញ្ចេញសម្លេងភ្លាមៗនៅពេលអ្នកភ្ជាប់ថ្មពិល។
New GPS Map Navigation Smart Watch Men Women Amoled Screen 3ATM Waterproof Sport SmartWatch Compass NFC BT Call Watches Men
Active Buzzer មានសៀគ្វី oscillator តូចមួយដែលបានស្រាប់នៅខាងក្នុង។ នៅពេលដែលវាទទួលបានថាមពល (វ៉ុល) គ្រប់គ្រាន់ វាចាប់ផ្តើមរំញ័រ
នៅប្រេកង់ជាក់លាក់មួយដោយស្វ័យប្រវត្តិ ដែលបង្កើតជាសម្លេង។
នេះធ្វើឱ្យវាងាយស្រួលប្រើប្រាស់ ព្រោះអ្នកមិនចាំបាច់ផ្តល់សញ្ញាប្រេកង់ពីខាងក្រៅដើម្បីឱ្យវាបញ្ចេញសម្លេងនោះទេ។
ខ្ញុំសង្ឃឹមថាឯកសារនេះនឹងផ្តល់នូវការអប់រំ (ទ្រឺស្តី+អនុវត្ត) ដ៏ល្អសម្រាប់អ្នកសិក្សាអេឡិចត្រូនិកទាំងអស់គ្នា។
រាល់ចម្ងល់ និងមតិយោបល់របស់អ្នកទាំងអស់គ្នា អាចទាក់ទងមកខ្ញុំតាមៈ https://t.me/bet_cam_dotcom ឬ តាម comment ក្នុងបណ្ណាញសង្គម :)
រៀបរៀងដោយ: ថេត យ៉ាទិត្យ
Electronics Instructor
STEAM Coordinator
រក្សាសិទ្ធិដោយៈ បាត់ដំបងបច្ចេកវិទ្យាវិទ្យាអេឡិចត្រូនិក
ចុះផ្សាយ: បាត់ដំបង, ២២.០៧.២០២៦