នៅក្នុងពិភពអេឡិចត្រូនិក ប្រសិនបើរេស៊ីស្តង់ (Resistor) ធម្មតាដើរតួជាអ្នកទប់ចរន្តក្នុងកម្រិតថេរមួយ នោះរេស៊ីស្តង់ប្រែប្រួល (Variable Resistor) គឺជាតួអង្គដ៏មានភាពបត់បែន ដែលអនុញ្ញាតឱ្យយើងអាចផ្លាស់ប្តូរ ឬកែសម្រួលតម្លៃរេស៊ីស្តង់បានតាមតម្រូវការជាក់ស្តែង។ វាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយចាប់ពីឧបករណ៍បំពងសម្លេង រហូតដល់គម្រោង Arduino ស្វ័យប្រវត្តិកម្ម។
រេស៊ីប្រែប្រួល គឺជាគ្រឿងបរិក្ខាអេឡិចត្រូនិកដែលមានតម្លៃរេស៊ីស្តង់មិនថេរ (អាចសារ៉េឡើងចុះបាន)។ ប្រភេទដែលពេញនិយមបំផុត និងស្គាល់ជាងគេគឺ Potentiometer (ដែលយើងច្រើនហៅកាត់ថា "ប៊ូតុងបង្វិលសារ៉េ" ឬ Pot) និង Trimmer Resistor (ប្រភេទតូចសម្រាប់សារ៉េក្នុងសៀគ្វីម្តងម្កាល)។
ឧបករណ៍នេះមានជើងចំនួន ៣៖ ជើងសងខាងទាំងពីរប្រើសម្រាប់ភ្ជាប់ចូលទៅកាន់ប្រភពថាមពល និងជើងកណ្តាល (Wiper) រឺជើង OUT ប្រើសម្រាប់ទាញយកកម្រិត វ៉ុល ដែលបានប្រែប្រួល។
New GPS Map Navigation Smart Watch Men Women Amoled Screen 3ATM Waterproof Sport SmartWatch Compass NFC BT Call Watches Men
Rotary Potentiometer (pot)
Trimmer
គោលការណ៍ការងាររបស់រេស៊ីស្តង់ប្រែប្រួល គឺផ្អែកលើការផ្លាស់ប្តូរប្រវែងនៃផ្លូវចរន្តអគ្គិសនីឆ្លងកាត់អង្គធាតុទប់ចរន្ត (Resistive Material) ខាងក្នុង៖
ការបង្វិល ឬរំកិល៖ នៅពេលដែលអ្នកបង្វិលគោមប៊ូតុង (Knob) ឬរំកិលគ្រាប់សារ៉េ ជើងកណ្តាល (Wiper) ធ្វើការផ្លាស់ទីនៅលើបន្ទះរេស៊ីស្តង់។
ការបែងចែកតង់ស្យុង (Voltage Divider): នៅពេលទីតាំងផ្លាស់ប្តូរ វាតម្លៃរេស៊ីស្តង់រវាងជើងកណ្តាល និងជើងសងខាងនឹងមានការឡើងចុះ ដែលធ្វើឱ្យកម្រិតវ៉ុល (Voltage) ដែលបញ្ចេញមកក្រៅមានការប្រែប្រួលទៅតាមនោះដែរ។ នេះហើយជាមូលហេតុដែលវាអាចបំប្លែងចលនាមេកានិច (ការបង្វិល) ឱ្យទៅជាសញ្ញាអគ្គិសនី (Analog Signal) បាន។
Variable Resistor ត្រូវបានដាក់បញ្ចូលក្នុងជីវិតប្រចាំថ្ងៃ និងបច្ចេកវិទ្យាជាច្រើន៖
ការសារ៉េកម្រិតសំឡេង (Volume Control): ប៊ូតុងបង្វិលសំឡេងនៅលើ Speaker វិទ្យុ ឬទូរទស្សន៍ គឺប្រើប្រាស់ Potentiometer ដើម្បីកាត់បន្ថយ ឬបន្ថែមអំពីទីតរលកសញ្ញាអគ្គិសនីចូលទៅកាន់សៀគ្វីបំពងសម្លេង។
ការសារ៉េពន្លឺ ឬល្បឿន (Dimmer & Speed Control): ប្រើសម្រាប់សារ៉េកំរិតពន្លឺអំពូល ឬល្បឿនម៉ូទ័រខ្នាតតូច។
ឧបករណ៍ចាប់សញ្ញាទីតាំង និងមុំ (Position Sensors): ប្រើក្នុងប្រព័ន្ធយន្តសាស្ត្រដើម្បីដឹងពីមុំបង្វិល ឬចលនារបស់ប្រដាប់យោងផ្សេងៗ។
គម្រោង Arduino (Analog Input): ប្រើសម្រាប់បញ្ជូនតម្លៃអានចូលទៅកាន់ Analog Pin A0 របស់ Arduino ដូចជាការធ្វើជាកុងតាក់សារ៉េល្បឿនភ្លើង ឬកម្រិតពន្លឺ LED។
ការបែងចែកប្រភេទ (Linear vs Logarithmic):
Linear Potentiometer: តម្លៃរេស៊ីស្តង់ប្រែប្រួលស្មើៗគ្នា ស្របតាមការបង្វិល (និយមប្រើសម្រាប់គ្រប់គ្រងសៀគ្វីទូទៅ)។
Audio/Logarithmic Potentiometer: តម្លៃប្រែប្រួលតាមលក្ខណៈស្មារតីរបស់ត្រចៀកមនុស្ស (និយមប្រើសម្រាប់សំឡេង)។
ការថែទាំ៖ ការប្រើប្រាស់យូរអង្វែងអាចធ្វើឱ្យមានធូលី ឬអុកស៊ីតកម្មនៅខាងក្នុង ដែលបង្កជាសំឡេងរំខាន (Scratchy Sound) ពេលបង្វិល ដូច្នេះការសម្អាតដោយទឹកថ្នាំ Contact Cleaner គឺជាដំណោះស្រាយដ៏ល្អ។
ខ្ញុំសង្ឃឹមថាឯកសារនេះនឹងផ្តល់នូវការអប់រំ (ទ្រឺស្តី+អនុវត្ត) ដ៏ល្អសម្រាប់អ្នកសិក្សាអេឡិចត្រូនិកទាំងអស់គ្នា។
រាល់ចម្ងល់ និងមតិយោបល់របស់អ្នកទាំងអស់គ្នា អាចទាក់ទងមកខ្ញុំតាមៈ https://t.me/bet_cam_dotcom ឬ តាម comment ក្នុងបណ្ណាញសង្គម :)
រៀបរៀង និងរក្សាសិទ្ធិដោយៈ បាត់ដំបងបច្ចេកវិទ្យាវិទ្យាអេឡិចត្រូនិក
ចុះផ្សាយ: បាត់ដំបង, ២៦.០៨.២០២៦