Georg Simon Ohm (១៨២៧): គំនិតនៃតម្លៃរេស៊ីស្តង់ត្រូវបានពិពណ៌នាជាផ្លូវការជាលើកដំបូងដោយរូបវិទូជនជាតិអាឡឺម៉ង់ Georg Simon Ohm ក្នុងឆ្នាំ ១៨២៧។ ការងាររបស់ Ohm បាននាំឱ្យមានការបង្កើត **ច្បាប់អូម**។
ច្បាប់អូម(Ohm's) គឺជាច្បាប់មូលដ្ឋាននៅក្នុងអេឡិចត្រូនិច ដែលបានពន្យល់ពីរបៀបដែលតង់ស្យុង ចរន្ត និងរេស៊ីស្តង់ទាក់ទងគ្នាទៅវិញទៅមកនៅក្នុងសៀគ្វីអគ្គិសនី។
លំហូរចរន្តអគ្គិសនី តាមរយៈអង្គធាតុចំលង (Conductor) រវាងពីរចំនុច គឺសមាមាត្រដោយផ្ទាល់ទៅនឹងវ៉ុលនៅសងខាងចំនុចទាំងពីរ ប្រសិនបើសីតុណ្ហភាពនៅតែថេរ។ ទំនាក់ទំនងនេះត្រូវបានបង្កើតចេញជារូបមន្ត:
យោងតាមរូបមន្តខាងលើ យើងសង្កេតឃើញថា:
ប្រសិនបើតម្លៃតង់ស្យុងប្រភព(វ៉ុល)កើនឡើងហើយតម្លៃរេស៊ីស្តង់នៅតែថេរនោះចរន្តអគ្គិសនីនៃសៀគ្វីនឹងកើនឡើង។
ប្រសិនបើតម្លៃរេស៊ីស្តង់កើនឡើង ខណៈពេលដែលតង់ស្យុងប្រភព(វ៉ុល)នៅដដែល នោះចរន្តអគ្គិសនីនៃសៀគ្វីនឹងថយចុះ។
រូបមន្តបន្ថែម:
ចរន្តអគ្គិសនី I=V/R
តម្លៃរេស៊ីស្តង់ R=V/I
ឧទាហរណ៍៖
បើសិនជាសៀគ្វីមួយមាន៖
តង់ស្យុង V = 12v
រេស៊ីស្តង់ R = 6Ω
គណនាចរន្តអគ្គិសនី I នៃសៀគ្វី ៖
I = V/R
I =12/6
I = 2A