ប្រវត្តិសាស្រ្តនៃអគ្គីសនី គឺជាដំណើរដ៏គួរឱ្យចាប់អារម្មណ៍ដែលមានអាយុកាលរាប់ពាន់ឆ្នាំចាប់ពីការសង្កេតពីបុរាណរហូតដល់ការរីកចម្រើននៃបច្ចេកវិទ្យាទំនើប។ នេះជាទិដ្ឋភាពជាក់ស្តែង៖
តាឡេស (Thales of Miletus)
- មនុស្សជាតិបានស្គាល់អគ្គិសនី ចាប់តាំងពីអំឡុងឆ្នាំ៦០០មុនគ.ស មកម្ល៉េ គឺក្នុងយុគសម័យដែរទស្សនៈវិទូក្រិចម្នាក់ឈ្មោះ តាឡេស បានយកថ្មកែវទៅត្រដុសនឹងសំពត់រោមសត្វ ហើយថ្មកែវនោះអាចស្រូបទាញយកកំទេចនៃព្រុយក្រដាស រឺព្រុយរោមសត្វ ដែលគាត់យល់ឃើញថាជាហេតុភេទ រឺជាបាតុភូតមួយដ៏ចំលែកអស្ចារ្យ។ ប៉ុន្តែការសិក្សាស្រាវជ្រាវពីអគ្គិសនីទើបមានសកម្មភាពផុសផុលក្នុងស.វទី១៧ មកតែប៉ុណ្ណោះ។
- ពាក្យ "អគ្គិសនី" មកពីពាក្យក្រិកថា "អេឡិចត្រុង"។
- ឆ្នាំ១៦០០៖ អ្នកវិទ្យាសាស្ត្រអង់គ្លេស William Gilbert បានបង្កើតពាក្យ *Electricus* ដើម្បីពណ៌នាអំពីវត្ថុធាតុដែលទាក់ទាញវត្ថុតូចៗ បន្ទាប់ពីត្រដុសរួច។
- គាត់បែងចែករវាងម៉ាញេទិច និងអគ្គិសនីស្តាទិច ហើយត្រូវបានចាត់ទុកថាជាបិតានៃអគ្គិសនី និងម៉ាញេទិច។
- ឆ្នាំ១៦៧២៖ លោក Otto Von Guericke (អាល្លឺម៉ង់) បានចាប់ផ្តើមស្ថាបនាម៉ាស៊ីន ដែលអាចបង្កើតអគ្គិសនី តាមរយៈការកកិតប្រកបដោយបរិមាណអគ្គិសនីច្រើន
ធ្វើអោយគាត់ទទួលជោគជ័យក្នុងការបង្កើតអោយមាននៅផ្កាភ្លើងអគ្គិសនី។
- អំឡុងឆ្នាំ១៧០០(1700s)៖
- ឆ្នាំ១៧៥២៖ លោកហ្វ្រង់ គ្លីង Benjamin Franklin (អាមេរិក) បានធ្វើពិសោធន៍តាមរយះការបង្ហោះខ្លែង ហើយទទួលបានជោគជ័យដោយរកឃើញថា រន្ទះគឺជាអគ្គិសនី ហើយក៏បានបញ្ជាក់អោយឃើញច្បាស់ថែមទៀតថាអគ្គិសនីមាន ២ប្រភេទគឺ (+) និង (-)។
- Charles François de Cisternay Du Fay បានរកឃើញអគ្គិសនីពីរប្រភេទ៖ Vitreous (វិជ្ជមាន) និង Resinous (អវិជ្ជមាន) ។
- Stephen Gray បានបង្ហាញថា ចរន្តអគ្គិសនីអាចហូរឆ្លងកាត់អង្គធាតុ រកឃើញអង្គធាតុចំលង និងអង្គធាតុមិនចំលង(អ៊ីសូឡង់)។
- អំឡុងឆ្នាំ១៧៨០(1780s)៖ លោកLuigi Galvani បានរកឃើញ "អគ្គិសនីសត្វ" ដោយសង្កេតឃើញជើងកង្កែបរមួលនៅពេលប៉ះនឹងលោហៈផ្សេងៗ ដែលនាំទៅដល់ការសិក្សាអំពីជីវអគ្គិសនី។
- ឆ្នាំ១៨០០៖ លោក Alessandro Volta បានបង្កើតថ្មអគ្គិសនីដំបូងគឺ *Voltaic Pile* ដែលអាចឱ្យចរន្តអគ្គិសនីមានស្ថិរភាពជាលើកដំបូង។
- លុះដល់ឆ្នាំ១៨២០៖ លោក Hans Christian Ørsted បានរកឃើញថា វាមានទំនាក់ទំនងយ៉ាងពិតប្រាកដមួយរវាងចរន្តអគ្គិសនី និងម៉ាញេទិច។ ចាប់តាំងពីពេលនោះមក អេឡិចត្រូម៉ាញេទិចវិទ្យា ក៏មានការរីកចំរើនយ៉ាងផុសផុល។
- ឆ្នាំ១៨២៧៖ លោក Georg Ohm បានបង្កើតច្បាប់អូម(Ohm's Law) ដោយពណ៌នាអំពីទំនាក់ទំនងរវាងតង់ស្យុងអគ្គិសនី ចរន្តអគ្គិសនី និងតម្លៃរេស៊ីស្តង់។
- ឆ្នាំ១៨៣១៖ លោក Michael Faraday បានរកឃើញអាំងឌុចស្យុងអេឡិចត្រូម៉ាញេទិច ដែលបង្កើតជាមូលដ្ឋានសម្រាប់ម៉ាស៊ីនភ្លើង និងឧបករណ៍បំលែង។
- ឆ្នាំ១៨៧៩៖ លោក Thomas Edison បានបង្កើតអំពូលអគ្គិសនីដំបូង (Incandescent light bulb) អោយលេចជារូបរាង ដែលធ្វើឱ្យភ្លើង (ចរន្ត) អគ្គិសនីអាចដំណើរការបានក្នុងពាណិជ្ជកម្ម។
- អំឡុងឆ្នាំ១៩០០(1900s)៖ អគ្គិសនីបានក្លាយជាចំណុចសំខាន់សម្រាប់ជីវិតប្រចាំរស់នៅថ្ងៃ៖
- លោក Nikola Tesla បានបង្កើតប្រព័ន្ធចរន្តឆ្លាស់ (AC) ដែលអនុញ្ញាតឱ្យមានការបញ្ជូនអគ្គិសនីពីចម្ងាយបាន។
- លោក James Clerk Maxwell បានបង្រួបបង្រួមអគ្គិសនី និងម៉ាញេទិចជាមួយនឹងសមីការ Maxwell ដ៏ល្បីល្បាញរបស់គាត់។
- លោក Guglielmo Marconi បានប្រើរលកអេឡិចត្រូម៉ាញ៉េទិចដើម្បីបង្កើតតេឡេក្រាហ្វឥតខ្សែដំបូង ដែលត្រួសត្រាយផ្លូវសម្រាប់វិទ្យុ។
Guglielmo Giovanni Maria Marconi
២៥ មេសា ១៨៧៤ Bologna, Emilia-Romagna ព្រះរាជាណាចក្រអ៊ីតាលី - ២០កក្កដា ឆ្នាំ ១៩៣៧ ទីក្រុងរ៉ូម ព្រះរាជាណាចក្រអ៊ីតាលី
- ដោយឆ្លងកាត់នៅប្រវត្តិសាស្ត្រនៃការស្រាវជ្រាវអស់ជាច្រើនរយឆ្នាំ អគ្គិសនីក៏ទទួលបាននូវការរីកចំរើនយ៉ាងខ្លាំង រហូតដល់បច្ចុប្បន្ននេះ។
- សតវត្សទី២១៖ ថាមពលអគ្គិសនីត្រូវបានប្រើក្នុងបច្ចេកវិទ្យាទំនើបស្ទើរតែទាំងអស់ ចាប់ពីកុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃ រហូតដល់ប្រព័ន្ធថាមពលកកើតឡើងវិញ ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងទួរប៊ីនខ្យល់។
- ការផ្តោតអារម្មណ៍បានផ្លាស់ប្តូរទៅរកការផលិតអគ្គិសនីស្អាត និងមាននិរន្តរភាព ដូចជាប្រភពថាមពលនុយក្លេអ៊ែរ វារីអគ្គិសនី និងប្រភពថាមពលកកើតឡើងវិញ។
រៀបរៀងដោយ: ថេត យ៉ាទិត្យ
រក្សាសិទ្ធិដោយ: បាត់ដំបងបច្ចេកវិទ្យាអេឡិចត្រូនិក
ចុះផ្សាយ: បាត់ដំបង, ០៥.០១.២០២៥
បញ្ជាក់:
រាល់រូបភាពដែលបានដកស្រង់យកមកប្រើក្នុងអត្តបទនីមួយៗ តែងមានការបញ្ជាក់ពីប្រភពដើម (សូមចុចលើរូបភាពដើម្បីចូលមើល)។
All images used in this website are always credited to the source (please click on each image to see)។
បន្ទាប់ពីទស្សានាអត្តបទ មេរៀន រឺគម្រោងខាងលើនេះរួច សូមបញ្ជាក់ពីៈ ការពេញចិត្តរបស់អ្នក ដោយចុចលើសញ្ញា❤️ និង👍 និងផ្តល់ជាមតិយោបល់ ដើម្បីការអភិវឌ្ឍ។ សូមអរគុណ 🙏🙂